តើអ្នកអាចធ្វើអ្វីបានខ្លះជាមួយនឹងប្រាក់១០០រៀល?

គោលបំណងនៃយុទ្ធនាការនេះគឺដើម្បីបង្កើនការគាំទ្រផ្នែកហិរញ្ញវត្ថុសំខាន់សម្រាប់កម្មវិធី Accelerated Leaning Studies (ALS) នៅមជ្ឈមណ្ឌលកុមារ PSE ដែលមានកុមារចំនួន ៦៦០ នាក់ក្នុងអំឡុងពេលឆ្នាំសិក្សា ២០១៥/២០១៦ ។

កម្មវិធីនេះជាដំណោះស្រាយមួយដ៏ល្អសម្រាប់ក្មេងដែលគ្មានលទ្ធភាពនិងមិនដែលបានចូលសាលារៀន។ យុទ្ធនាការនេះនឹងអាចផ្តល់ការគាំទ្រផ្នែកការអប់រំ និង អាហារូបត្ថម្ភដល់ពួកគេ។

វាអាចជាការផ្លាស់ប្តូរដ៏តូចមួយ ប៉ុន្តែវាជាការផ្លាស់ប្តូរសម្រាប់ជីវិតជាច្រើន។
យុទ្ធនាការនេះបានចាប់ផ្តើមពីថ្ងៃទី ១ ខែមិថុនាឆ្នាំ ២០១៦ ។

ការណែនាំពី PSE

ទស្សនាស្ពតទូរទស្សន៍

អំពីកម្មវិធី ALS

តើខ្ញុំអាចបរិច្ចាគនៅកន្លែងណា?

លោកអ្នកអាចស្វែងរកប្រអប់បរិច្ចាគរបស់យុទ្ធនាការ Mission Muoy Roy នៅទីតាំងខាងក្រោម៖

យុទ្ធនាការនេះក៏ទទួលការបរិច្ចាគតាមរយៈ៖

គ្រប់ទូរនៅទូទាំងប្រទេសកម្ពុជា

លេខគណនី៖
រៀល: ០០២២៤៥៦៨
ដុល្លា: ០០៦៦៤១៤១

(មិនគិតថ្លៃចំពោះអ្នកមានគណនី Wing)

តើវាដំណើរការយ៉ាងដូចម្ដេច?

Info_website_Kh_1
Info_website_Kh_2
Info_website_Kh_3
Info_website_Kh_4

តើយុទ្ធនាការ Mission Muoy Roy ជាអ្វី?

Alicia Guthert គឺជាអ្នកផ្តួចផ្តើមយុទ្ធនាការ Mission Muoy Roy។ នាងបានមករស់នៅក្នុងប្រទេសកម្ពុជាកាលពីពីរឆ្នាំមុនហើយបានធ្វើការជាប្រធានផ្នែកទំនាក់ទំនងនៅ The Plantation, Tea House។ ដោយទទួលបានគំនិតពីយុទ្ធនាការ Operation Yellow Coins នាងក៏បានទាក់ទងទៅ PSE និង Brains ដើម្បីជួយក្នុងការសម្ពោធ និងបង្កើនការយល់ដឹងឲ្យបានទូលំទូលាយពីយុទ្ធនាការនេះ។

PSE-Logo

អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) គឺជាអង្គការក្រៅរដ្ឋាភិបាល មិនស្វែងរកប្រាក់ចំណេញដែលបានបង្កើតឡើងនៅចុងឆ្នាំ១៩៩៥ ក្នុងប្រទេសកម្ពុជា ធ្វើការទាក់ទងនឹងការផ្តល់អាហារ ការថែទាំសុខភាព ការអប់រំទូទៅ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ដល់កុមារទីទ័លក្រ មិនបានទទួលការយកចិត្តទុកដាក់ និងកុមារដែលមិនបានទៅសាលារៀននៅក្នុងទីក្រុងភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ។


បើកដំណើរការនៅរាជធានីភ្នំពេញក្នុងឆ្នាំ ២០១០ ក្រុមហ៊ុន Brains Communication គឺជាក្រុមហ៊ុនអន្តរជាតិធ្វើការទាក់ទងនឹងភាពច្នៃប្រឌិត ការទំនាក់ទំនង ដែលមានទីតាំងនៅចំទីប្រជុំជននៃទីក្រុងភ្នំពេញក្នុងបេះដូងនៃតំបន់អាស៊ីអាគ្នេយ៍។ ក្រុមហ៊ុននេះ ធ្វើការយ៉ាងម៉ត់ចត់ក្នុងការជួយបង្កើនមុខមាត់ និងការទំនាក់ទំនងល្អ ដល់ក្រុមហ៊ុន ម៉ាកល្បីៗ ឬ ស្ថាប័ននានា ទៅកាន់អតិថិជនរបស់ពួកគេ ដោយការប្រើប្រាស់យុទ្ធសាស្ត្របែបសម័យទំនើបនិងមានលទ្ធផលខ្ពស់ ក្នុងការទំនាក់ទំនង។

គាំទ្រដោយ

ដៃគូប្រព័ន្ធផ្សព្វផ្សាយរបស់យើង

សម្រាប់ពត៌មាន & ប្រព័ន្ធផ្សព្វផ្សាយ

កុមារ PSE

ទាក់ទងមកពួកយើង

ឈ្មោះ​របស់​អ្នក (ទាមទារ)

អ៊ីមែល​របស់​អ្នក (ទាម​ទារ)

សារ​របស់​អ្នក